ផលិតកម្មសាន់ដេប្ដឹង សមត្ថកិច្ចចាប់ជនសង្ស័យ លួចចម្លងនិងចែកចាយរឿង “ព្រាយដែកគោល”

ភ្នំពេញ ៖  ជនសង្ស័យចំនួន ៤នាក់ ដែល បានលួចចម្លង និងរំលោភ កម្មសិទ្ធិបញ្ញា រឿងព្រាយដែកគោល របស់ ផលិតកម្ម សាន់ដេ ត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជូនខ្លួន ទៅកាន់តុលាការ នារសៀលថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៣ នេះ បន្ទាប់ពីពួកគេទាំង ៤នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ នៅទីតាំង ៤ផ្សេងគ្នា កាលពីថ្ងៃទី១៤ ខែ ឧសភា ។

ការឃាត់ខ្លួន និងបញ្ជូនខ្លួនជនសង្ស័យ ទាំង ៤នាក់ ទៅកាន់តុលាការខាងលើនេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ទទួល បានពាក្យ បណ្ដឹង ពីម្ចាស់ផលិតកម្មសាន់ដេ លោក ឡាយ សុខហុក ដោយចោទប្រកាន់ជនទាំងនេះ បានលួចថត ចម្លង យកទៅចែកចាយ និងលក់បន្ដ រឿងព្រាយដែកគោល ដែលជា ស្នាដៃនិពន្ធ និងដឹកនាំរឿង ដោយផលិតកម្ម របស់លោកផ្ទាល់ ដែលជាការរំលោភកម្ម សិទ្ធិបញ្ញា ។

ប្រធានការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច រាជធានីភ្នំពេញ លោក ពិត បញ្ញា បានថ្លែងឱ្យដឹងថា ក្រោយពី មានពាក្យ បណ្ដឹងរបស់ម្ចាស់ ផលិតកម្ម ខាងលើនេះ កម្លាំងនគរបាលរបស់លោក ដោយមានការ បញ្ជាពីលោក ស្នងការ និងស្នងការរង បែន រ័ត្ន និងមានការឯកភាព ពីតំណាងអយ្យ ការរួចមក ទើបឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំង ៤ នាក់ កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០១៣ ស្ថិតនៅផ្សារសាំហាន់ ម្ដុំលូទឹកស្អុយ ក្នុង ខណ្ឌចំការមន ផ្សារឯក រាជ្យ៣ តាមបណ្ដោយផ្លូវវេងស្រេង ខណ្ឌ ពោធិ៍សែនជ័យ និងផ្សារឃ្លាំងរំសេវ ក្នុងខណ្ឌ ទួលគោក ។ លោក ពិត បញ្ញា បានបន្ដថា ក្រោយពី ការឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើ នេះ កម្លាំងសមត្ថកិច្ច របស់ លោកបានរឹប អូសម៉ាស៊ីនកុំព្យូទ័រ ៣៦ គ្រឿង ក្នុងនោះ ឡេបថប ២គ្រឿង ។

ចាងហ្វាង និងជាម្ចាស់ផលិតកម្មសាន់ដេ លោក ឡាយ សុខហុក បានមានប្រសាសន៍ថា បើទោះបីក្រុមការងាររបស់លោក បាន ខិតខំទប់ស្កាត់ មិនឱ្យមានការថតចម្លង បែកធ្លាយយ៉ាង ណាក៏ដោយ ប៉ុន្ដែ នៅតែមានជនឱកាស និយមធ្វើសកម្មភាពនេះដដែល ។ ដោយសារតែសកម្មភាពបែបនេះ ធ្វើឱ្យរូបលោក ជាអ្នកផលិត និងជាម្ចាស់ដើមអាក់ខានក្នុង ការថតបន្ដទៀត ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹង ថា ក្រោយពីការសួរនាំរួចមក ជនសង្ស័យ ទាំង ៤នាក់ ត្រូវបានបញ្ជូនទៅ កាន់សាលា ដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៣ នេះ ៕

ប្រភព៖ http://lookingtoday.com

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s